បណ្ឌិត្យសភានគរបាលកម្ពុជា ប្រជុំឆ្លងគម្រោងសំណើលើប្រធានបទ “ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ” ជាលើកទី២
ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា គ.ស.២០១៩ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំកិច្ចប្រជុំឆ្លងគម្រោងសំណើលើប្រធានបទ “ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ” លើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ។
កិច្ចប្រជុំលើប្រធានបទនេះ មានគោលបំណងដើម្បីឱ្យវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា យកមកសិក្សាស្រាវជ្រាវ រកឲ្យឃើញបញ្ហានានានៃការមិនគោរពច្បាប់ចរាចរណ៍ និងបញ្ហាការកកស្ទះចរាចរណ៍នៅតាមដងផ្លូវនានាស្ទើរគ្រប់ច្រកល្ហកនៅក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញសព្វថ្ងៃ។ តើបណ្តាលមកពីកត្តាអ្វីខ្លះ?
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រធានមន្ទីរចាត់ការ នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធនានានៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល។
សូមបញ្ជាក់ថា បញ្ហាដែលនៅសេសសល់ខ្លះអង្គប្រជុំនឹងលើកទៅពិភាក្សាបន្តនៅពេលក្រោយទៀត៕
អត្ថតបទនិងរូបថត ៖ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល