សាលាមធ្យមវិជ្ជាជីវៈនគរបាល ប្រជុំរៀបចំកម្មវិធីអប់រំ ចំនួន២វគ្គ
ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា គ.ស.២០១៩ សាលាមធ្យមវិជ្ជាជីវៈនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានប្រជុំ រៀបចំកម្មវិធីអប់រំ ចំនួន២វគ្គ គឺវគ្គបំប៉នជំនាញគ្រប់គ្រងជនបរទេសនិងវគ្គបំប៉នជំនាញស៊ើបការណ៍ខ្សែរក្រៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឧត្ដមសេនីយ៍ឯក ថន សុវណ្ណចន្ទខេមា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោកនាយកសាលា លោកនាយករង លោកនាយការិយាល័យ នាយរងការិយាល័យ និងមន្រ្តីចំណុះសាលាជាច្រើនរូប។
លោកជំទាវប្រធានអង្គប្រជុំ បានបញ្ជាក់ជូនថ្នាក់ដឹកនាំសាលានិងអ្នកពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីអប់រំនេះ គឺត្រូវផ្ដោតសំខាន់ទៅលើមេរៀនដែលពាក់ព័ន្ធទៅនឹងកម្មវិធីអប់រំទាំងពីរខាងលើ ដោយមេរៀនខ្លះ មិនចាំបាច់កាត់ចេញពីកម្មវិធីអប់រំទេ ហើយមេរៀនមួយចំនួនត្រូវបន្ថែមម៉ោងនិងមេរៀនខ្លះត្រូវបន្ថយម៉ោងសិក្សា ដើម្បីធ្វើយ៉ាងណា ឱ្យកម្មវិធីអប់រំខាងលើឆ្លើយតបទៅនឹងគោលបំណងនៃការបណ្តុះបណ្តាល៕
អត្ថបទនិងរូបភាព ៖ សាលាមធ្យមវិជ្ជាជីវៈនគរបាល