នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានសិក្ខាកាមសរុប ចំនួន១២០នាក់ មកពីការិយាល័យចរាចរណ៍ផ្លូវគោក នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋានជំនាញនានា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
វគ្គបំប៉នសមត្ថភាពនេះ ត្រូវបានរៀបចំឡើង តាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋានគរបាលជាតិ ក្នុងគោលបំណងពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងអប់រំឥរិយាបថ ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ក្នុងការគ្រប់គ្រងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ៕
ព័ត៌មានជាប់ទាក់ទង