បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


សន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី

ចំនួនទស្សនា (1.4K)

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្រ្តីក្រោមឱវាទចំនួនប្រមាណ៥០០នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

គួរបញ្ជាក់ជូនថា បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ បានដាក់ចេញនិងអនុវត្តដោយជោគជ័យនូវកម្មវិធីកំណែទម្រង់របស់ខ្លួនលើការងារសំខាន់ៗទាក់ទងនឹងការដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូនិងមន្រ្តី ការអភិវឌ្ឍធនធានរូបវន្តនិងធនធានសិក្សា ការស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល កិច្ចសហការប្រតិបត្តិការអន្តរជាតិ និងការពង្រឹងវិន័យអ្នកសិក្សា។

ការធ្វើកំណែទម្រង់ខាងលើនេះ គឺដើម្បីឈានទៅសម្រេចបានជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ខ្លួន ការកសាងវប្បធម៌គុណភាពនិងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ស្របតាមតម្រូវការរបស់សង្គមជាតិ ព្រមទាំងធានាបាននូវភាពម្ចាស់ការលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិក្នុងពេលអនាគត។

បន្ថែមលើនេះ ឯកឧត្តម សេង ផល្លី ក៏បានបង្ហាញអំពីវឌ្ឍនភាព សមិទ្ធផលធំៗនានារបស់បណ្ឌិត្យសភានាពេលបច្ចុប្បន្ន និងប្លង់ផែនការមេដែលជាគម្រោងអភិវឌ្ឍន៍បណ្ឌិត្យសភានគរបាលលកម្ពុជា លើផ្នែកហេដ្ឋារចនាសម្ព័ន្ធទាំងរឹងនិងទន់ ដើម្បីធានាបាននូវស្តង់ដាគុណភាពអប់រំបណ្ដុះបណ្ដាលកម្រិតខ្ពស់ មិនឱ្យចាញ់ស្ថាប័នបណ្ដុះបណ្ដាលនគរបាលនានាក្នុងក្របខណ្ឌអន្តរជាតិឡើយ។

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 4 ថ្ងៃមុន