ដីឥដ្ឋៈ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្ដផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងពិធីសម្ពោធដាក់ឱ្យប្រើនូវសមិទ្ធផលថ្មីៗ
ដីឥដ្ឋៈ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្ដផែនការយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងពិធីសម្ពោធដាក់ឱ្យប្រើនូវសមិទ្ធផលថ្មីៗ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងថ្នាក់ដឹកនាំ គ្រូនគរបាលជាតិមន្រ្តី និស្សិតនគរបាលនៃបណ្ឌិត្យសភាចំនួនប្រមាណ ៥២៧នាក់។
ក្នុងឱកាសដ៏មានតម្លៃវិសេសវិសាលនេះដែរ សម្ដេចក្រឡាហោម បានផ្ដល់កិត្ដិយសអញ្ជើញទស្សនាទិដ្ឋភាពជាក់ស្ដែងនៃវឌ្ឍនភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សាលមហោស្រពដែលមានលក្ខណៈទំនើបស្ដង់ដាអន្ដរជាតិ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើនូវសមិទ្ធផលថ្មីៗមួយចំនួនបន្ថែមទៀត ព្រមទាំងបានផ្ដល់កិត្ដិយសដ៏ខ្ពង់ខ្ពស់ទទួលទានភោជនាហារថ្ងៃត្រង់ជាមួយថ្នាក់ដឹកនាំបណ្ឌិត្យសភា និងប្រតិភូអមដំណើរ នៅភោជនីយដ្ឋានថ្មីរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ផងដែរ៕