ក្រោមដំបូលនៃសន្តិភាពដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ
ក្រោមដំបូលនៃសន្តិភាព ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គស្ថាបនិកដ៏ឆ្នើមនៃសន្តិភាពនិងជាអត្ថកោវិទនៃជាតិ និងដោយមានការចង្អុលបង្ហាញនិងមានទស្សនវិស័យវែងឆ្ងាយប្រកបដោយគំនិតប្រាជ្ញាភិវឌ្ឍន៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងការបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិទៅថ្ងៃអនាគត បណ្ឌិត្យសភានគរបាលកម្ពុជា ដោយផ្អែកលើផែនការយុទ្ទសាស្រ្ត បានដាក់ចេញផែនការមេឬ ប្លង់មេ (Master Plan) សម្រាប់បន្ដធ្វើការអភិវឌ្ឍន៍ខ្លួនក្នុងរយៈពេល១០ឆ្នាំ(២០២០-២០៣០)បន្ដទៀត ឱ្យមានលក្ខណៈកាន់តែទំនើប ដើម្បីអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពនិងជំនាញវិជ្ជាជីវៈអាជីព ឆ្លើយតបទៅនឹងការប្រែប្រួលឥតឈប់ឈរនៃសភាពការណ៍សន្តិសុខ និងការកើតឡើងនូវបទល្មើសថ្មីៗគ្រប់ប្រភេទទាំងក្នុងប្រទេស តំបន់ និងសកលលោក។
ព័ត៌មានជាប់ទាក់ទង