នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិសេសជាមួយ លោក Rod Jarman នាយកមហាវិទ្យាល័យនគរបាលទីក្រុងឡុងដ៏ តាមរយៈ Video Conference
នារសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិសេសជាមួយ លោក Rod Jarman នាយកមហាវិទ្យាល័យនគរបាលទីក្រុងឡុងដ៏ តាមរយៈ Video Conference ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃដំណើរការកសាងផែនការសកម្មភាពរួមគ្នា ពិនិត្យនិងពិភាក្សាលើកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសពាក់ព័ន្ធកិច្ចការនគរបាល និងថ្នាក់សិក្សាពិសេសតាមប្រព័ន្ធOnline រយៈពេល១២សប្ដាហ៍។
ព័ត៌មានជាប់ទាក់ទង