សិក្ខាសាលាពីគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផលនៃរបាយកាណ៍ស្រាវជ្រាវលើប្រធានបទស្ដីពី ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ
នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាពីគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផលនៃរបាយកាណ៍ស្រាវជ្រាវលើប្រធានបទស្ដីពី ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងមកពី ក្រសួងសាធារណៈការនិងដឹកជញ្ជូន តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងសាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំនិងគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា មន្ទីរចំណុះសាលារាជធានីភ្នំពេញ តំណាងអង្គការរបួសស្នាមអាស៊ី ប្រធានសមាគមន៍ដឹកជញ្ជូនអ្នកដំណើរ ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់សាធារណៈនិងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ អធិការរងទទួលបន្ទុកចរាចរណ៍និងមន្ត្រីជំនាញក្នុងរាជធានីភ្នំពេញ តំណាងអគ្គស្នងការដ្នាននគរបាលរាជធានីភ្នំពេញ នៅសាកលវិទ្យាល័យធនធានមនុស្ស។