សូមថ្វាយព្រះពរ
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស វិសេសវិសាល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ព្រះវស្សា នាថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា គ.ស ២០២១ ទូលព្រះបង្គំជាខ្ញុំ ជាថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីនគរបាលជាតិទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរថ្លៃថ្លាថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ផ្តល់នូវម្លប់ដ៏ត្រជាក់ត្រជំដល់ប្រទេសជាតិ និងប្រជានុរាស្រ្តខ្មែរ៕
ព័ត៌មានជាប់ទាក់ទង