ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងសហការី បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ជាមួយលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត ស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងសហការី បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ជាមួយលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត ស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងការបរទេសឥណ្ឌា ឯកឧត្ដមអគ្គារធិការនិងជានាយកទទួលបន្ទុកការងារបណ្ដុះបណ្ដាល ស្រាវជ្រាវ និងអភិវឌ្ឍនគរបាលនៃសាធារណរដ្ឋឥណ្ឌា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនិងការរៀបចំវគ្គបណ្ដុះបណ្ដាល ចំនួន៥វគ្គ តាមប្រព័ន្ធអនឡាញលើមុខជំនាញ៖
- ការដឹកនាំបញ្ជាការងារប្រឆាំងភេរវកម្ម (Leadership and Command in Counter Terrorism)
- ការគ្រប់គ្រងការងារសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា (Management in Cyber Security)
- សន្តិសុខបច្ចេកវិទ្យា (Cyber Security)
- កោសលវិច័យតាមប្រព័ន្ធឌីជីថល (Digital Forensic) និង
- ការស៊ើបអង្កេតកោសល្យវិច័យ (Forensic Investigation) ជូនដល់និស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ព័ត៌មានជាប់ទាក់ទង