គ្រូនគរបាលជាតិ២រូប ចូលរួមសិក្សាវគ្គ«ក្រមសីលធម៌នគរបាល» ជាមួយបណ្ឌិត្យសភាINTERA ប្រទេសតួគី
គ្រូនគរបាលជាតិ២រូប ចូលរួមសិក្សាវគ្គ«ក្រមសីលធម៌នគរបាល» ជាមួយបណ្ឌិត្យសភាINTERA ប្រទេសតួគី
……………………………………………..
ដីឥដ្ឋ : នៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានចាត់គ្រូនគរបាលជាតិចំនួន២រូប ដើម្បីចូលរួមវគ្គសិក្សាស្តីពី «ក្រមសីលធម៌របស់កងកម្លាំងនគរបាលជាតិ» ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃគឺ ថ្ងៃទី២៤ – ២៨ ខែឧសភា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ(Adobe Connect) ដែលមានសិក្ខាកាមសិក្សាចំនួន៣០រូប ក្រោមការរៀបចំរបស់បណ្ឌិត្យសភាINTERPA(International Association of Police Academies) ដែលមានទីស្នាក់ការនៅប្រទេសតួគី។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធនិងចំណេះដឹងលើកិច្ចការនគរបាលបណ្តាប្រទេសនីមួយៗ ដោយផ្តោតលើខ្លឹមសារដែលបានគ្រោងទុកដោយបណ្ឌិត្យសភាINTERPA។ ក្នុងនោះផងដែរ សិក្ខាកាមត្រូវសិក្សាលើមេរៀនដូចជា៖
– សញ្ញាណទ្រឹស្តីក្រមសីលធម៌
– ក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រតិបត្តិច្បាប់
– គោលការណ៍នៃគោលនយោបាយប្រជាធិបតេយ្យ
– គោលនយោបាយ(តម្លាភាព គណនេយ្យភាព និងអធិការកិច្ច
– បទប្បញ្ញត្តិអន្តរជាតិនិងក្រមសីលធម៌នគរបាល
– ការវាយតម្លៃបញ្ចប់វគ្គសិក្សា។
សូមបញ្ជាក់ថា វគ្គសិក្សានេះបណ្តុះបណ្តាលដោយសាស្ត្រាចារ្យ សាស្ត្រាចារ្យរងដែលមានជំនាញឯកទេសខាងនគរបាលពីបណ្តាប្រទេសដែលជាសមាជិកបណ្ឌិត្យសភាINTERPA សហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ផងដែរ។ ការសិក្សារយៈពេល៥ថ្ងៃនេះ ចាប់ពីម៉ោង១៣ៈ០០-១៧ៈ៣០នាទីរសៀល ដោយប្រើប្រាស់ភាសាអង់គ្លេសក្នុងការឧទ្ទេសនាមនិងបង្ហាត់បង្រៀន។
អត្ថបទនិងរូបភាព : គ្រូនគរបាលជាតិ