ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោក WU Jianmin អគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសន្តិសុខសាធារណៈចិនប្រចាំនៅកម្ពុជា
នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោក WU Jianmin អគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសន្តិសុខសាធារណៈចិនប្រចាំនៅកម្ពុជា និងជាតំណាងឱ្យមហាវិទ្យាល័យនគរបាលខេត្តយូណាន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងជំរុញការអនុវត្តផែនការសកម្មភាពរួមគ្នា នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ព័ត៌មានជាប់ទាក់ទង