ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្ដមសេនីយ៍ទោ Park Ji-young ប្រធានបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ តាមប្រព័ន្ធអនឡាញ
នារសៀលថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្ដមសេនីយ៍ទោ Park Ji-young ប្រធានបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ តាមប្រព័ន្ធអនឡាញ។
កិច្ចពិភាក្សាទ្វេភាគីនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖
១- ផ្លាស់ប្ដូរបទពិសោន៍ទាក់ទងទៅនឹងការជ្រើសរើស និង ការបណ្តុះបណ្តាលនគរបាលដែលទើបជ្រើសរើសថ្មី។
២- បណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ បានឯកភាពក្នុងការជួយបណ្តុះបណ្តាលបន្ថែមដល់គ្រូបង្ហាត់ក្បាច់គុននៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។
៣- ឯកភាពគ្នាក្នុងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាទៅវិញទៅមក រវាងគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលទាំងពីរ៕
ព័ត៌មានជាប់ទាក់ទង