ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យប្រាក់ណារ៉ុង និង លោកឧត្តមសេនីយ៍ទោរស់រក្សាបានទទួលស្វាគមន៍ប្រតិភូមកពីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ និង លោកឧត្តមសេនីយ៍ទោ រស់ រក្សា ប្រធានក្រុមការងារទំនាក់ទំនងអន្តរជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ប្រតិភូមកពីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក Tu Zhen អ្នកជំនាញឯកទេស DNA ព្រមទាំងសហការីពីររូប មានលោក Liu Jin អ្នកជំនាញឯកទេសកំណត់អត្តសញ្ញាណស្លាកស្នាមនិងលោក Chen Binbin គ្រូនគរបាលនៃមហាវិទ្យាល័យនគរបាលខេត្តយូណាន ដើម្បីចែករំលែកបទពិសោធដល់គ្រូនគរបាលជាតិ ចំនួន៨នាក់ ទាក់ទងនឹងប្រវត្តិនៃការប្រើប្រាស់បច្ចេកវិទ្យាDNA បច្ចេកវិទ្យាទំនើបក្នុងការប្រមូលវត្ថុតាង និងសារៈសំខាន់ចាំបាច់នៃការធ្វើកោសល្យវិច័យ DNA ក្នុងការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ៕
អត្ថបទនិងរូបភាព : ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ