បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងបណ្ឌិត្យសភានគរបាលកម្ពុជា(PAC) និងសាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា(RRU) នៃសាធារណរដ្ឋឥណ្ឌា

ចំនួនទស្សនា (635)

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងបណ្ឌិត្យសភានគរបាលកម្ពុជា(PAC) និងសាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា(RRU) នៃសាធារណរដ្ឋឥណ្ឌា ដែលដឹកនាំដោយ លោកសាស្ត្រាចារ្យ បណ្ឌិត Bimal N. Patel សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា តាមប្រព័ន្ធអនឡាញ។

អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្ដោតសំខាន់ទៅលើការងារបណ្ដុះបណ្ដាល ដែលភាគីទាំង២ បានឯកភាពគ្នាក្នុងការផ្ដល់កិច្ចសហការគ្នា ដូចខាងក្រោម ៖

១- ផ្ដល់ការពង្រឹងសមត្ថភាពវិជ្ជាជីវៈនគរបាលលើការងារសន្តិសុខ ការគ្រប់គ្រង និងការដឹកនាំបញ្ជាកងកម្លាំងនគរបាល។

២- សិក្សាស្រាវជ្រាវរួមគ្នាលើវិស័យវិទ្យាសាស្ត្រនគរបាលនិងច្បាប់ ដែលការងារនេះនឹងផ្ដោតទៅលើការជ្រើសរើសប្រធានបទ ដើម្បីអនុវត្តគម្រោងស្រាវជ្រាវពាក់ព័ន្ធទៅនឹងការអនុវត្តការងាររបស់កងកម្លាំងនគរបាល និងការអនុវត្តច្បាប់ ក្នុងការទប់ស្កាត់បទល្មើសដែលមានលក្ខណៈស្មុគស្មាញ ជាពិសេស បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសដែលមានអង្គការចាត់តាំង។

៣- ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតនៃបណ្ឌិត្យសភានគរបាលកម្ពុជាឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជាប្រចាំឆ្នាំ ដោយមានការជួយឧបត្ថម្ភនិងគាំទ្រពីស្ថានទូតឥណ្ឌា និងក្រសួងពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត នៃសាធារណរដ្ឋឥណ្ឌា ដើម្បីផ្ដល់ចំណេះដឹងនិងជំនាញឯកទេសសម្រាប់ការអភិវឌ្ឍរយៈពេលវែង និងសម្រាប់ជាឧត្ដមប្រយោជន៍នៃស្ថាប័ននិងប្រទេសទាំង២។

៤- ជួយជ្រោមជ្រែងឱ្យមានការរៀបចំបង្កើតមន្ទីរពិសោធន៍ផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ។

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំង២ក៏បានសម្ដែងឆន្ទៈក្នុងការសហការគ្នារយៈពេលវែង ដើម្បីទទួលបានអត្ថប្រយោជន៍ទៅវិញទៅមក តាមដែលអាចធ្វើទៅបាន ដោយចាត់ទុកថា ការចុះអនុស្សរណៈនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររវាងស្ថាប័នទាំង២ ហើយបណ្ឌិត្យសភានគរបាលកម្ពុជា គឺជាស្ថាប័នបណ្ដុះបណ្ដាលនគរបាលទី១នៅក្នុងប្រទេសអាស៊ី ដែលបានចុះអនុស្សរណៈជាមួយនឹងសាកលវិទ្យាល័យរ៉ាស្ទ្រីយ៉ារ័កហ្សា ដែលជាសាកលវិទ្យាល័យឈានមុខគេនៅក្នុងប្រទេសឥណ្ឌា លើវិស័យសន្តិសុខជាតិ និងកិច្ចការនគរបាល៕

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 សប្ដាហ៍មុន