បណ្ឌិត្យសភានគរបាលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកសិក្សាធិការ រវាងបណ្ឌិត្យសភានគរបាលកម្ពុជា(PAC) និងមហាវិទ្យាល័យនគរបាលខេត្តយូណាន(YNPC) នៃសាធារណរដ្ឋប្រជាមានិតចិន
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកសិក្សាធិការ រវាងបណ្ឌិត្យសភានគរបាលកម្ពុជា(PAC) និងមហាវិទ្យាល័យនគរបាលខេត្តយូណាន(YNPC) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក Liu Gonghua លេខាធិការរងគណបក្ស និងជានាយកមហាវិទ្យាល័យនគរបាលខេត្តយូណាន តាមប្រព័ន្ធអនឡាញ។
អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលក្នុងវិស័យទាំង៦ រួមមាន ៖
១- ការស៊ើបអង្កេត និងការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។
២- ការបង្ការ និងការបង្រ្កាបបទល្មើសឆ្លងដែន។
៣- ការសិក្សាអំពីបទល្មើសខុសច្បាប់របស់ជនជាតិចិននៅកម្ពុជា។
៤- សន្តិសុខនៃផលប្រយោជន៍សហគ្រាសក្រៅប្រទេសរបស់ប្រទេសនីមួយៗ។
៥- ការបង្ការ និងការបង្រ្កាបបទល្មើសគ្រឿងញៀន។ និង
៦- ការស្រាវជ្រាវផ្នែកច្បាប់។