ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអូស្ត្រាលី
ដីឥដ្ឋ រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ ឯកឧត្តម Reece P Kershaw AMP អគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលី និង ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធ លើការងារបណ្តុះបណ្តាលកងកម្លាំងនគរបាលនៃប្រទេសទាំង២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។




























ព័ត៌មានជាប់ទាក់ទង