សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅ អគារសិក្សារបស់សិស្សនគរបាល កម្ពស់២ជាន់ ២ខ្នង
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅ អគារសិក្សារបស់សិស្សនគរបាល កម្ពស់២ជាន់ ២ខ្នង បើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង ១៨៨០ម៉ែត្រ ប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ និងសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ។
ព័ត៌មានជាប់ទាក់ទង