ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានដឹកនាំគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងនាមក្រសួងមហាផ្ទៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនគរបាលលើកទី៣ របស់អង្គការសហប្រជាជាតិ (UNCOPS)
នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ តាមការចាត់តាំងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានដឹកនាំគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងនាមក្រសួងមហាផ្ទៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនគរបាលលើកទី៣ របស់អង្គការសហប្រជាជាតិ (UNCOPS) ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៣១ សីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការ អ.ស.ប. ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កិច្ចប្រជុំនេះមានគោលបំណង (១) បង្ហាញពីរបៀបដែលជំនាញនិងចំណេះដឹង ទទួលបាន ដោយមន្ត្រីក្នុងអំឡុងពេលបំពេញបេសកកម្មក្រោម អ.ស.ប. និង (២) ពិភាក្សាអំពីរបៀបធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសមូហភាព តាមរយៈការប្ដេជ្ញាពង្រឹងសមត្ថភាពរបស់នគរបាល អ.ស.ប. ដើម្បីគាំទ្រប្រកបដោយប្រសិទ្ធភាពដល់នគរបាល និងស្ថាប័នអនុវត្តច្បាប់នៃប្រទេសដែលជាម្ចាស់ផ្ទះនៃប្រតិបត្តិការសន្តិភាព អ.ស.ប.៕