ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេកលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ គ្រូនគរបាល មន្ត្រីនគរបាលជាតិ និស្សិត សិក្ខាកាម និងសិស្សនគរបាលទាំងអស់នៃបណ្ឌិត្យសភានគរបាលកម្ពុជា ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយក្មេក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ញើសារចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារមហាឧបាសិកា ញឹម តេង ដែលជាម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណភាព នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៖៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។
ខ្ញុំសូមសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ ម្តាយ ម្តាយក្មេក ជីដូន ជីទួត ជាទីគោរពស្រឡាញ់បំផុត ប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗ និងចៅទួតទាំងអស់ ដែលកន្លងមកក្នុងឆាកជីវិតរបស់មហាឧបាសិកា ញឹម តេង បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានមានបុត្រធីតារហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធាន មនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា ញឹម តេង សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕