សាលាមធ្យមវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាបានរៀបចំ កម្មវិធីប្រឡងបញ្ចប់វគ្គបំប៉នជំនាញអន្តរាគមន៍និង ប្រឆាំងភេរវកម្មដែលមានសិក្ខាកាមសរុបចំនួន១៩នាក់ ស្រី១នាក់។
ដីឥដ្ឋ : ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាមធ្យមវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំកម្មវិធីប្រឡងបញ្ចប់វគ្គបំប៉នជំនាញអន្តរាគមន៍និងប្រឆាំងភេរវកម្ម ដែលមានសិក្ខាកាមសរុបចំនួន១៩នាក់ ស្រី១នាក់។
តាមកម្មវិធីដែលបានគ្រោងទុក ពេលព្រឹកប្រឡងលើទ្រឹស្តីក្នុងថ្នាក់និងពេលរសៀលអនុវត្តជាក់ស្តែងលើមេរៀនលំហាត់របៀប ដែលមានការអញ្ជេីញចូលរួមជាអធិបតីក្នុងការកាត់កញ្ចប់វិញ្ញាសាដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក ថន សុវណ្ណច័ន្ទខេម៉ា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការប្រឡង។
កម្មវិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផន សុភា គ្រូនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ភុន សុផល នាយកសាលា តំណាងមន្ទីរចាត់ការ តំណាងដេប៉ាតឺម៉ងធានាគុណភាពអប់រំផ្ទៃក្នុង ព្រមទាំងសមាជិកនៃគណៈកម្មការនិងអនុគណៈកម្មការប្រឡងជាច្រើនរូបទៀត។
អត្ថបទនិងរូបថត : សាលាមធ្យមវិជ្ជាជីវៈនគរបាល