ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូអង្គការ Love in Action ដឹកនាំដោយលោក Bruce Hein នាយកអង្គការ Love in Action និងសហការី និងអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថល សម្រាប់មន្ត្រីនគរបាលថ្នាក់ក្រោមជាតិ
នាព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចំនួន២គឺ៖
ទី១- អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូអង្គការ Love in Action ដឹកនាំដោយលោក Bruce Hein នាយកអង្គការ Love in Action និងសហការី ដើម្បីពិភាក្សាទ្វេភាគី ស្ដីពីតម្រូវការវគ្គបណ្ដុះបណ្ដាលលើមុខវិជ្ជាចរាចរណ៍ជូនដល់គ្រូនគរបាលជាតិ នៃបណ្ឌិត្យសភា។
ទី២- អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថល សម្រាប់មន្ត្រីនគរបាលថ្នាក់ក្រោមជាតិ ដែលមានសិក្ខាកាម ចំនួន ៥០នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ព័ត៌មានជាប់ទាក់ទង