ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា
នារសៀលថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូរបស់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ដម កែប ជុតិមា ប្រធានគណៈកម្មការ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងពិភាក្សាការងារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ព័ត៌មានជាប់ទាក់ទង