បណ្ឌិត្យសភានគរបាលកម្ពុជា បាន រៀបចំដាក់បញ្ចាំង (LED) ផ្សាយបន្តផ្ទាល់ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (Sea Game) លើកទី ៣២
ដីឥដ្ឋ: នៅល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅបណ្ឌិត្យសភានគរបាលកម្ពុជាបានរៀបចំដាក់បញ្ចាំង (LED) ផ្សាយបន្តផ្ទាល់ពិសេសពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (Sea Game) លើកទី៣២ ជូនដល់និស្សិតនិងសិក្ខាកាមចូលរួមទស្សនាក្នុងរាត្រីដ៏អស្ចារ្យនេះ។
ការរៀបចំចាក់បញ្ចាំងការផ្សាយផ្ទាល់នេះ ក្នុងគោលបំណងដើម្បីបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ប ន ក និងចូលរួមអបអរសាទរ ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (Sea Game) លើកទី ៣២ ដែលប្រទេសកម្ពុជាមានសមត្ថភាពនិងលទ្ធភាពធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យជាប្រវត្តិសាស្រ្តនេះ ក្រោមដំបូលនៃសន្តិភាព បន្ទាប់ពីការងចាំអស់៦៤ឆ្នាំ។
ព័ត៌មានជាប់ទាក់ទង