ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ក្នុងពិធីសំណេះសំណាលជាមួយនឹងនិស្សិតនាយនគរបាលបន្តវេន
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនឹងនិស្សិតនាយនគរបាលបន្តវេននៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានធ្វើឡើងនៅអគារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានមានមតិស្វាគមន៍ដ៏ខ្ពង់ខ្ពស់ ចំពោះវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជួបសំណេះសំណាលជាមួយនឹងនិស្សិតនាយនគរបាលបន្តវេននៃបណ្ឌិត្យសភានគរបាលកម្ពុជានាពេលនេះ។
ជាកិច្ចបន្ទាប់ ឯកឧត្ដមនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ក៏បានសម្តែងនូវសេចក្តីរីករាយនិងថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាល សាស្ត្រាចារ្យ និងគ្រូនគរបាលជាតិទាំងអស់ដែលបានរៀបចំពិធីនេះឡើង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានដាសតឿនក្រើនរំលឹកដល់និស្សិតនាយនគរបាលបន្តវេនទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា ទាំងក្នុងថ្នាក់ទាំងក្រៅថ្នាក់ និងគោរពវិន័យសាលាឱ្យបានម៉ឺងម៉ាត់ ដើម្បីក្លាយជាមន្ត្រីនគរបាលបន្តវេនប្រកបដោយសក្តានុពល។
ជាចុងបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះបណ្ឌិត្យសភានគរបាលកម្ពុជាដែលបានផ្តល់ឱកាសដល់ឯកឧត្តម បានជួបសំណេះសំណាលជាមួយនឹងនិស្សិតនាយនគរបាលបន្តវេន ដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលនាពេលនេះ។ ក្នុងនោះ ឯកឧត្តមក៏បានជូនពរដល់និស្សិតទាំងអស់ បានទទួលជោគជ័យក្នុងការសិក្សាគ្រប់ៗគ្នាផងដែរ៕
អត្ថបទនិងរូបភាព : បណ្ឌិត្យសភានគរបាលកម្ពុជា