បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យឯកមនោសែនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥របស់បណ្ឌិត្យសភានគរបាលកម្ពុជា

ចំនួនទស្សនា (72)


នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯកជាអនុប្រធានបណ្ឌិត្យសភា ប្រធានអង្គភាពចំណុះ ឧត្តមសេនីយ៍ សាស្ត្រាចារ្យ វរសេនីយ៍ និងមន្ត្រីពាក់ព័ន្ធសរុបជាង៦០០នាក់ នៅអគារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារB)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់នៃបណ្ឌិត្យសភាដែលមានគំនិតនវានុវត្តន៍ មានឆន្ទៈការងារមោះមុត និងមានសាមគ្គីភាពផ្ទៃក្នុងល្អក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីអភិវឌ្ឍបណ្ឌិត្យសភាឱ្យស្របតាមស្ដង់ដាគុណភាពជាតិនិងអន្តរជាតិ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗទាក់ទងនឹងការដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀននិងមន្រ្តី ការអភិវឌ្ឍធនធានរូបវន្តនិងធនធានសិក្សា ការស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល កិច្ចសហការប្រតិបត្តិការអន្តរជាតិ និងការពង្រឹងវិន័យអ្នកសិក្សា ក្នុងការឈានទៅសម្រេចបានជោគជ័យលើការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ដំណាក់កាលទី៣(២០២៤-២០២៨) របស់ខ្លួន ដើម្បីកសាង
វប្បធម៌គុណភាពនិងលើកម្ពស់សមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិនិងមន្រ្តីពន្ធនាគារ ស្របតាមតម្រូវការរបស់សង្គមជាតិ ព្រមទាំងធានាបាននូវភាពម្ចាស់ការលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារក្នុងពេលអនាគត។
ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន បានបញ្ជាក់បន្ថែមថា ពិតហើយក្នុងឆ្នាំ២០២៤នេះ យើងសម្រេចបានលទ្ធផលការងារខ្ពស់ រហូតដល់៩០.៦៦% តែយើងនៅតែមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យយើងទាំងអស់គ្នាប្រឹងប្រែងពុះពារបន្តទៀត ដើម្បីឈានទៅសម្រេចបានស្របតាមផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមដំបូលសុខសន្តិភាពនៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 ថ្ងៃមុន