បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯកមនោសែនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា
ដីឥដ្ឋ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រុនគរបាលជាតិ និងមន្ត្រីក្រោមឱវាទចំនួនប្រមាណជាង ១ ០០០នាក់។
ថ្លែងទៅកាន់អង្គសន្និបាតនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានកោតសរសើរចំពោះថ្នាក់ បាន ដឹកនាំ សាស្ត្រាចារ្យ សាស្ត្រាចារ្យ គ្រុនគរបាលជាតិ និងមន្ត្រីទាំងអស់នៃបណ្ឌិត្យសភាដែលមានគំនិតនវានុវត្តន៍ មានឆ ន្ទៈការងារមោះមុត និងមានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីអភិវឌ្ឍបណ្ឌិត្យសភាឱ្យស្របតាមស្តង់ដាគុណភាពជាតិ និងអន្តរជាតិ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជាបានដាក់ចេញនូវកម្មវិធី កំណែទម្រង់លើការងារសំខាន់ៗទាក់ទងនឹងការដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាព គ្រូបង្រៀននិងមន្ត្រី ការអភិវឌ្ឍធនធានរូបវន្តនិងធនធានសិក្សា ការស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល កិច្ច សហការប្រតិបត្តិការអន្តរជាតិ និងការពង្រឹងវិន័យអ្នកសិក្សា ក្នុងការឈានទៅសម្រេចបានជោគជ័យលើ ការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ដំណាក់កាលទី៣ (២០២៤-២០២៨) របស់ខ្លួន ដើម្បីកសាង វប្បធម៌គុណភាពនិងលើកម្ពស់សមត្ថភាពវិជ្ជាជីវៈកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ស្របតាមតម្រូវការ របស់សង្គមជាតិ ព្រមទាំងធានាបាននូវភាពម្ចាស់ការលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ និង មន្ត្រីពន្ធនាគារក្នុងពេលអនាគត។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា សន្និបាតនេះឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនិងសមិទ្ធផលធំៗនានារបស់ បណ្ឌិត្យសភា ព្រមទាំងបង្ហាញអំពីបទពិសោធការងារល្អៗ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដំណោះ ស្រាយ និងសំណូមពរ ដែលជាមូលដ្ឋាននៃការកែលម្អក្នុងអនុវត្តផែនការយុទ្ធសាស្ត្ររបស់ខ្លួនឱ្យបានជោគជ័យ បន្ថែមទៀត ដើម្បីឈានទៅសម្រេច ផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្រោមការ ដឹកនាំបញ្ជារបស់ ឯកឧត្តមអតីសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង គោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានគូស បញ្ជាក់ឱ្យដឹងថា សន្និបាតនាពេលនេះ ពិតជាមានសារៈសំខាន់ និងដើម្បីស្វែងរកធាតុចូលបន្ថែម ដើម្បីជា មូលដ្ឋានក្នុងការកែលម្អ និងអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតម អភិក្រម៥+១ របស់ខ្លួនគឺ ការផ្តួចផ្តើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានវត្តន៍ និងនវកម្ម ព្រមទាំងការ មើលឃើញចំណុចខ្វះខាត៕