បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


  • Home
  • Department of Internal Quality Assurance

Department of Internal Quality Assurance

ចំនួនទស្សនា (2.0K)
(ប្រធាន)
អត្តលេខ  
កំរិតវប្បធម៌  
អាសយដ្ឋាន  
ទំនាក់ទំនង Mobile:
E-mail:
​ក-តួនាទី ភារកិច្ច​ ដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង
  • ផ្ដើមយោបល់ លើកគោលការណ៍ ផែនការ និងវិធានការលើការងារធានាគុណភាពអប់រំផ្ទៃក្នុង
  • រៀបចំស្ដង់ដា សូចនាករ នីតិវិធី ឧបករណ៍ស្វ័យវាយតម្លៃ គំរូរបាយការណ៍ស្វ័យវាយតម្លៃ និង  ឯកសារពាក់ព័ន្ធជាមូលដ្ឋានសម្រាប់ដំណើរការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង
  • រៀបចំរបាយការណ៍ស្វ័យវាយតម្លៃ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ស្របតាមការណែនាំរបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា
  • រៀបចំប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង ស្របតាមគោលនយោបាយជាតិ
  • សិក្សាស្រាវជា្រវ ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងលើប្រព័ន្ធធានាគុណភាពអប់រំ និងការទទួលស្គាល់គុណភាពអប់រំ និងចងក្រងជាឯកសារ
  • ជំរុញ និងលើកកម្ពស់គុណភាព​អប់រំ​​ផ្ទៃក្នុង តាមរយៈ​ការវាយតម្លៃ​គុណភាពអប់រំជាប្រព័ន្ធលើការងារគ្រប់គ្រង ការងារបណ្ដុះបណ្ដាល​ និងកម្មវិធីអប់រំទាំងមូល
  • ធ្វើការបណ្ដុះបណ្ដាលមន្រ្តីគ្រប់គ្រងការធានាគុណភាពអប់រំផ្ទៃក្នុង និងអ្នកពាក់ព័ន្ធ ឱ្យយល់ដឹងពីប្រព័ន្ធធានាគុណភាពអប់រំ និងអត្ថប្រយោជន៍នៃការធានាគុណភាពអប់រំផ្ទៃក្នុង និងការធានាគុណភាពអប់រំពីខាងក្រៅ
  • ធ្វើការជ្រើសរើស និងបណ្ដុះបណ្ដាលមន្រ្តីវាយតម្លៃផ្ទៃក្នុង និងអ្នកពាក់ព័ន្ធ ឱ្យយល់ដឹងស្ដង់ដា សូចនាករ នីតិវិធី ឧបករណ៍ស្វ័យវាយតម្លៃ គំរូរបាយការណ៍ស្វ័យវាយតម្លៃ និងឯកសារពាក់ព័ន្ធនឹងដំណើរការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង
  • រៀបចំដំណើរការចុះវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង ដើម្បីធ្វើការវិភាគព័ត៌មាន ទិន្នន័យផ្សេងៗ ក្នុងគោលដៅពង្រឹង គុណភាព ប្រសិទ្ធភាពនៃនៃការអប់រំបណ្ដុះបណ្ដាល ការងារគ្រប់គ្រង និងធ្វើរបាយការណ៍ជូនគណៈកម្មការ​ធានាគុណភាពអប់រំផ្ទៃក្នុង
  • រៀបចំយន្តការតាមដានលើការអនុវត្តស្ដង់ដា អនុសាសន៍ និងបទប្បញ្ញត្តិនានា ដើម្បីធានាឱ្យ មានគុណភាពអប់រំ
  • ផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ មន្រ្តី និស្សិត សិក្ខាកាម និងអង្គភាពជំនាញពាក់ព័ន្ធអំពីលទ្ធផល នៃការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង និងការវាយតម្លៃគុណភាពអប់រំពីខាងក្រៅ
  • ផ្ដល់ប្រឹក្សា និងសហការជាមួយអង្គភាពចំណុះបណ្ឌិត្យសភានគរបាលកម្ពុជា លើការងារធានាគុណភាពអប់រំ
  • រៀបចំរបាយការណ៍បណ្ដុះបណ្ដាលប្រចាំឆ្នាំ តាមតម្រូវការរបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង/ឬ ក្រសួងអប់រំ យុវជន និងកីឡា
  • ធ្វើការងារបុគ្គលិកតាមការកំណត់
  • ធ្វើរបាយការណ៍បូកសរុប សន្និដ្ឋាន វាយតម្លៃអំពីលទ្ធផលការងារ និងលើកទិសដៅការងាររបស់ដេប៉ាតឺម៉ង់ជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាតាមការកំណត់
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាប្រគល់ឱ្យ ។
ខ- រចនាសម្ព័ន្ធ ដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង
  1. ផ្នែករដ្ឋបាល-សរុប
  2. ផ្នែកផែនការ
  3. ផ្នែកស្តង់ដា និងវាយតម្លៃ
  4. ផ្នែកបណ្តុះបណ្តាល និងគ្រប់គ្រងមន្ត្រីវាយតម្លៃ
  5. ផ្នែកស្រាវជ្រាវ
  6. ផ្នែកពិនិត្យតាមដាន
  7. ផ្នែកទំនាក់ទំនង និងព័ត៌មាន ។
Song

Sdoa Kunleng Village, Dei Eith Commune, Kien Svay Distric, Kandal Province, Cambodia.
E-mail : info@pac.edu.kh
Phone: (+855) 12 895 690

Flag Counter
© 2024

All Rights Reserved by POLICE ACADEMY OF CAMBODIA

Last update : 3 weeks ago